ឌី ដា

"ការសិក្សាជំនាញទេសចរណ៍តាមប្រព័ន្ធអនឡាញក៏ទទួលបានចំណេះដឹងដូចនឹងការសិក្សានៅក្នុងថ្នាក់ផ្ទាល់ដែរ យើងអាចសិក្សាបានគ្រប់ពេលគ្រប់ទីកន្លែង អ្វីដែលពិសេសនោះគឺពេលយើងភ្លេចមេរៀនអាចមើលវីដេអូរំលឹកមេរៀនបានឡើងវិញផងដែរ ថែមទាំងចំណេញពេលវេលាក្នុងការរៀនផង និងធ្វើការផង។”

សិក្ខាកាម

រឹទ្ធ ទាវ

"ការរៀននូវជំនាញទេសចរណ៍តាមអនឡាញ គឺពិតជាការឆ្លើយដ៏ប្រសើរក្នុងស្ថានភាពបច្ចុប្បន្ន យើងអាចសិក្សា សួរ និងឆ្លើយសំណួរបានយ៉ាងសកម្ម។ មួយវិញទៀត យើងក៏ចំណាញពេលវេលា ឆ្លៀតពេលរៀនបាន ព្រោះមិនបាច់ធ្វើដំណើរ ឬព្រួយបារម្ភពីជំងឺឆ្លងនានា ថែមទាំងមានក្រុមកាងារជួយសម្របសម្រួលថែមទៀត។ ពិតជាអរគុណណាស់🙏”

សិក្ខាកាម

វ៉ាន់ សុភិន

"ថ្វីត្បិតតែការរៀន និងការបង្រៀនតាមអនឡាញ (online) បានផ្ដល់នូវផលល្អ ជាច្រើនក៏ដូចជាសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះ ៖ អាចរៀនបាននៅគ្រប់ទីកន្លែង, អាចរៀនបានគ្រប់ពេលវេលា, អាចប្រព្រឹត្តិទៅបាននៅក្នុងស្ថានភាពលំបាកៗមួយចំនួន (ដូចករណីកូវីដ១៩), ងាយស្រួលសម្រាប់អាត្មាភាព ក្នុងការស្វែងរកឯកសារនានា, ពង្រឹងការសិក្សាតាមបែបស្រាវជ្រាវរបស់អាត្មាភាព, ជាវេទិកាបញ្ចេញសមត្ថភាពសម្រាប់អាត្មាភាព មួយចំនួនដែលមិនសូវចូលចិត្តការបង្ហាញខ្លួនជាសាធារណៈ, មានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយយកប្រព័ន្ធបច្ចេកវិទ្យាជាគោល។"

សិក្ខាកាម

ផារ៉ាក់ ចន័្ទរតនា

"TPTD គឺ "Tourism Professional Training Plateform" ដែលមានសមត្ថភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ និងការបណ្តុះបណ្តាលពីចម្ងាយ។ ខ្ញុំបានធ្វើការលើប្រព័ន្ធសិក្សានេះរយះពេលជាយូរ ការងាររបស់ពួកយើងតែងតែធ្វើការកែរសម្រួលឆ្លើយតបទៅនឹងតម្រូវការរបស់សិក្ខាកាម មានប្រសិទ្ធភាពក្នុងការសិក្សារ និងអនុវត្តជំនាញ។ ជាមួយនឹងភាពរីកចម្រើន និងការគាំទ្រពីសិក្ខាកាម TPTD នឹងព្យាយាមអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត”

អ្នកអភិវឌ្ឍន៍

Peang Rotana

កម្មវិធីសិក្សាល្អ គ្រូក៏អាចទទួលយកបាន ! ខ្ញុំពេញចិត្តក្នុងការប្រើប្រាស់កម្មវិធីនេះ។

សិក្ខាកាម

David Chhoem

"កម្មវិធីសិក្សាល្អ ហេីយគ្រូបង្រៀនស្អាតហេីយមានសម្ថតភាព ហេីយAdminគ្រប់គ្រងប្រព័ន្ទនឹងសម្របសម្រួលបានល្អនិយាយរួមគឺល្អ សម្រាប់ខ្ញុំ៕ ”

សិក្ខាកាម

ប្រាក់ ឆវី

"ខ្ញុំពេញចិត្ត និងសូមអរគុណដែលក្រសួងបានខិតខំបង្កើតកម្មវិធីសិក្សានេះឡើង ដើម្បីអោយខ្ញុំក៏ដូចជាសិក្ខាកាមដ៏ទៃទៀតមានឱកាសបានសិក្សាគ្រប់ពេលវេលា ”

សិក្ខាកាម

Rachna Heng

"ខ្ញុំគិតថាប្រព័ន្ធកម្មវិធីនេះជាប្រព័ន្ធកម្មវិធីដ៏ល្អប្រសើរមួយរបស់ក្រសួងទេសចរណ៍ដែលបានបង្កើតប្រព័ន្ធនេះឡើងមានអត្ថប្រយោជន៍ជាច្រើន ជួយទៅដល់សិស្សនិស្សិតដែលរៀននូវជំនាញទេសចរណ៏អាចមានឱកាសសិក្សានូវជំនាញបន្ថែមក្នុងវិស័យទេសចរណ៏ និងអាចឱកាសស្វែងរកការងារដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះមន្រ្តីដែលធ្វើការក្នុងវិស័យនេះក៏អាចសិក្សានិងធ្វើការស្រាវជ្រាវនៅក្នុងប្រព័ន្ធនេះផងដែរ។ លើសពីនេះទៅទៀតមិនថាតែអ្នកធ្វើការក្នុងវិស័យផ្សេងៗទៀត មិនថាសិស្សនិស្សិតដែលមិនបានរៀននូវជំនាញទេសចរណ៏ក្ដី មិនថាតែព្រះសង្ឈក្ដី ទោះបីជាអ្នកណាក៏ដោយ សុទ្ធតែអាចទទួលបានឱកាសដ៏វិសេសវិសាលចូលរួម និងរៀននូវជំនាញឬការបណ្ដុះបណ្ដាលបន្ថែមពីប្រព័ន្ធមួយនេះបានផងដែរ។ ប្រព័ន្ធមួយនេះមានចំណុចពិសេសជាច្រើនដែលសព្វថ្ងៃនេះខ្ញុំបានសង្កេតឃើញថាប្រព័ន្ធបានធ្វើបច្ចុប្បន្នភាពបានបង្កើននូវមុខងារបន្ថែមបានច្រើនជាងមុន និង មានសោភណភាពកាន់តែល្អ អ្វីដែលពិសេសទៀតនោះលើប្រព័ន្ធប្រើប្រាស់នូវខេមរៈភាសា។ បើនិយាយអំពីការសិក្សាភាសាក្នុងប្រព័ន្ធនេះវិញ បើទោះបីរៀនតាមប្រព័ន្ធអនឡាញក្ដីប៉ុន្តែខាងក្រសួងបានខិតខំសហការជាដៃគូផ្សេងៗទៀតដើម្បីបានគ្រូបង្រៀនដែលជាជនជាតិដើម និងគ្រូដែលមានវិជ្ជាជីវៈ ទេពកោសល្យល្អៗ មកបណ្ដុះបណ្ដាលសិក្ខាកាម។ សរុបសេចក្ដីមកការសិក្សាជំនាញបន្ថែមក្នុងប្រព័ន្ធនេះ ចំណេញពេលវេលា ចំណេញថវិកា ទទួលបានចំណេះដឹងបន្ថែមកាន់តែច្រើនជាងមុន។
ជាចុងក្រោយសូមអរគុណដ៍ក្រៃលែងទៅកាន់ក្រសួងទេសចរណ៍ដែលខំសម្រិតសម្រាំងបានបង្កើតនូវប្រព័ន្ធកម្មវិធីដ៏ល្អមួយ ដែលបានឲ្យប្រជាជនខ្មែរបានសិក្សានូវជំនាញវិជ្ជាជីវៈ វិស័យទេសចរណ៏ និងជំនាញភាសាផ្សេងៗទៀត។ ការបង្កើតកម្មវិធីនេះឡើងប្រៀបដូចជាបានចូលរួមក្នុងការសាបព្រួស និងបណ្ដុះបណ្ដាលឲ្យសម្បូរនូវធនធានមនុស្សដែលមានចំណេះដឹងឲ្យកាន់តែច្រើន ក្នុងប្រទេសកម្ពុជា៕”

សិក្ខាកាម