សកម្មភាពវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ជូនដល់អ្នកជំនាញទេសចរណ៍ចំនួន ២៥ រូប ក្នុងខេត្តព្រះសីហនុ។
សម្រាប់រយៈពេល ៤ ថ្ងៃដំបូងនេះ សិក្ខាកាមទាំង ២៥ រូប ទទួលបានការបណ្តុះបណ្តាលលើចំណេះដឹង ជំនាញ និងឥរិយាបថវិជ្ជាជីវៈជាអ្នកជំនាញទេសចរណ៍ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) រួមមាន៖
១. តួនាទី និងភារកិច្ចជាអ្នកបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ២. ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច ៣. សេវាកម្មប្រណីត (Premium Service) ៤. សម្ភារបរិក្ខារក្នុងភោជនីយដ្ឋាន ៥. ចំណេះដឹងអំពីបញ្ជីមុខម្ហូប
ដើម្បីធានាគុណភាពនៃវគ្គបណ្តុះបណ្តាល និងសមត្ថភាពរបស់សិក្ខាកាមទាំងអស់ មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយ លោក សាំង ចន្ធូ និងក្រុមការងារចំនួន ៣ រូប បាននិងកំពុងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ជូនដល់អ្នកជំនាញទេសចរណ៍សរុបចំនួន ១០០ រូប លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ក្នុងខេត្តព្រះសីហនុនេះ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមកិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា (CATA) និងទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

































