ព័ត៌មាន និងការអាប់ដេត

មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភពីអង្គការ ស្វីសខន់ថាក់ (Swisscontact) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ (Barista) ដោយជោគជ័យ!

កាលបរិច្ឆេទ 2025-12-05
សរសេអត្ថបទដោយ
មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភពីអង្គការ ស្វីសខន់ថាក់ (Swisscontact) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ (Barista) ដោយជោគជ័យ!

នារសៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) លើជំនាញឆុងកាហ្វេ កម្រិតមូលដ្ឋាន (Barista) និងចែកវិញ្ញាបនបត្រ ជូនសិក្ខាកាមសរុបចំនួន ១៣ រូប ស្រី ១០ រូប ក្រោមអធិបតីភាព លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៥ នៅភោជនីយដ្ឋានគន្ធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សិក្ខាកាមចូលរួមសរុបចំនួន ១៣ នាក់ (ស្រី ១០ នាក់) មកពីម្ចាស់ ឬបុគ្គលិកហាងកាហ្វេ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

ការបណ្តុះបណ្តាលត្រូវបានបង្រៀនដោយគ្រូបង្គោលជំនាញឆុងកាហ្វេសរុបចំនួន ០៣ រូប (ស្រី ០១ រូប) រួមមានគ្រូបង្គោលមកពីមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ០២ រូប (ស្រី ០១ រូប) និងគ្រូបង្គោលមកពីវិស័យឯកជន គឺហាងកាហ្វេ គគី ក្រុងសិរីសោភ័ណ ចំនួន ០១ រូប។

ខ្លឹមសារមេរៀនសំខាន់ៗចំនួន ៩ មុខ មានដូចជា៖
១. ប្រវត្តិកាហ្វេ
២. ការងារជាអ្នកឆុងកាហ្វេ
៣. ប្រភេទគ្រាប់កាហ្វេ
៤. ដំណើរការនៃការធ្វើកាហ្វេ
៥. បញ្ជីឈ្មោះប្រភេទកាហ្វេ
៦. ការប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ឆុងកាហ្វេ
៧. ការថែទាំម៉ាស៊ីន និងឧបករណ៍ឆុងកាហ្វេ
៨. ដំណើរការនៃការបើក/បិទហាងកាហ្វេ
៩. ការអនុវត្តឆុងកាហ្វេ












ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn