ព័ត៌មាន និងការអាប់ដេត

កិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa)

កាលបរិច្ឆេទ 2026-01-13
សរសេអត្ថបទដោយ
កិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa)

កិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa)
នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៃអង្គការស្វីសខន់ថាក់ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព និងថវិកាសម្រាប់ការអនុវត្តរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណងធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយប្រសិទ្ធភាព តម្លាភាព និងសមស្របតាមយុទ្ធសាស្ត្រជាតិ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា។
តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា គម្រោង ហូកា មានបំណងចូលរួមលើកកម្ពស់ និងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ មានជំនាញវិជ្ជាជីវៈតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព ការប្រកួតប្រជែង និងឧត្តមភាពក្នុងទីផ្សារការងារ សំដៅឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព។

Technical Meeting on the Review of the 2026 Action Plan and Budget for the HoKa Project Management Commission

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn