ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) នៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលគម្រោងហូកា (HoKa) ឆ្នាំ២០២៥ លើកទិសដៅការងារបណ្តុះបណ្តាលឆ្នាំ២០២៦ និងត្រួតពិនិត្យសម្ភារៈប្រើប្រាស់ក្នុងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងអង្គការស្វីសខនថាក់ (Swisscontact) គ្រូបង្គោលហូកា និងមន្ត្រីជំនាញ សរុបប្រមាណ ១២ រូប។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ ខេត្តរតនគិរីបានបណ្តុះបណ្តាលសិក្ខាកាមសរុប ១៨៩ នាក់ (ស្រី ១២៣ នាក់ និងជនជាតិដើមភាគតិច ៣៦ នាក់) លើ ៨ វគ្គជំនាញ រួមមាន៖
១. វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន
២. វគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ៣. វគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច
៤. វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍
៥. វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់សេវាកម្មស្នាក់នៅ
៦. វគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
៧. វគ្គបណ្តុះបណ្តាលជំនាញចុងភៅ។












