កិច្ចប្រជុំត្រៀមរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (NCTP) បានដឹកនាំកិច្ចប្រជុំជាមួយគ្រូបង្គោល និងក្រុមការងារបច្ចេកទេស ដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន (ASEAN MRA-TP)។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោលមកពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជន ឱ្យមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ឯកសារបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យស្របតាមស្តង់ដាដែលបានកំណត់ដោយអាស៊ាន។









