ព័ត៌មាន និងការអាប់ដេត

យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មគឺជាចំណុចគន្លឹះសម្រាប់ប្រសិទ្ធភាព និងគុណភាពការងារ!

កាលបរិច្ឆេទ 2025-02-09
សរសេអត្ថបទដោយ គឹម ពន្លឺ
យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មគឺជាចំណុចគន្លឹះសម្រាប់ប្រសិទ្ធភាព និងគុណភាពការងារ!

នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន(គ.ជ.អ.ទ.) បានដឹកនាំ កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែសីហា របស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងលើកឡើងពីទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៣ និងទី៤។ កិច្ចប្រជុំបានកំណត់ភារកិច្ចសំខាន់ៗដូចខាងក្រោម៖
១. ជំរុញ ការចុះផ្សព្វផ្សាយ និងទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅតាមរាជធានី-ខេត្ត។
២. ជំរុញ កិច្ចសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់បុគ្គលិកជួរមុខ និងគិលានុបដ្ឋាក។
៣. បន្តជំរុញ ការរៀបចំសៀវភៅសិក្សាចំណេះដឹងទូទៅថ្នាក់ទី១២ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
៤. ធ្វើបច្ចុប្បន្នភាព និងចងក្រងបណ្តាញសាស្ត្រាចារ្យ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍។
៥. សិក្សា និងពិនិត្យលទ្ធភាពរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ភាសាកម្រ វាយតម្លៃ និងទទួលស្គាល់ការសិក្សារបស់មគ្គុទេ្ទសក៍ទេសចរណ៍ពិសេស និងបើកវគ្គមគ្គុទេ្ទសក៍ទេសចរណ៍តំបន់ និងថ្នាក់ជាតិ។
៦. ពន្លឿន ការរៀបចំ និងកសាងគុណវឌ្ឍនភាពវិជ្ជាជីវៈទេសចរណ៍កម្រិត២ ៣ និង៤ និងវិញ្ញាបនបត្រកម្រិត១ ២ និង៣ ស្របតាមគុណវឌ្ឍនភាពជាតិកម្ពុជា។
៧. ជំរុញ ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល និងប្រព័ន្ធផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងដឹជីថលតូបនីយកម្មក្នុងការបណ្តុះបណ្តាល។
៨. សិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។
៩. បន្ត កិច្ចសហការរៀបចំព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ឱ្យបានល្អប្រសើរ។
១០. ធ្វើបច្ចុប្បន្នភាព សមាសភាពគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដើម្បីដឹកនាំការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
១១. រៀបចំ ចងក្រង និងធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្តិ និងបទដ្ឋានផ្សេងៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលក្នុងតំបន់ជាតិ និងអាស៊ាន។
១២. ណែនាំ មន្ត្រីក្រោមឱវាទអំពីបន្ទាត់នយោបាយ និងទិសដៅសំខាន់ៗរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងពង្រឹងស្មារតីអារម្មណ៍ និងសាមគ្គីភាពផ្ទៃក្នុង។

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn