ព័ត៌មាន និងការអាប់ដេត

កិច្ចប្រជុំពិភាក្សាបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍

កាលបរិច្ឆេទ 2026-01-27
សរសេអត្ថបទដោយ
កិច្ចប្រជុំពិភាក្សាបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍

កិច្ចប្រជុំពិភាក្សាបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍
នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយការណែនាំពីលោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន និងក្រុមការងារចំនួន ៣រូប បានជួបពិភាក្សាជាមួយក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ លើចំណុចសំខាន់រួមមាន៖
១. បន្តសហការគម្រោងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍
២. ការសរសេរកម្មវិធីសិក្សាទេសចរណ៍ និងកែសម្រួលឯកសារបណ្តុះបណ្តាលនានា
៣. ជំរុញការទទួលស្គាល់រាជបណ្ឌិត្យសភាកម្ពុជា ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពក្នុងវិស័យទេសចរណ៍ (Tourism Professional Assessment Center)
៤. ការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពមន្រ្តីរាជការវាងស្ថាប័នទាំងពីរ (ការផ្តល់ជាអាហារូបករណ៍)
៥.ការពិចារណាលើកិច្ចសហការរៀបចំពិព័រណ៍សម្លៀកបំពាក់បុរាណ និងម្កុដ
៦.ការពិចារណាលើកិច្ចសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ
៧. ពិចារណាលើការសហការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព (Upskill) ដល់ប្រជាសហគមន៍តំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ។

Consultative Meeting to Further Promote Human Resource Development, Tourism Vocational Skills Training, and Research in the Tourism Sector

ចែករំលែកអត្ថបទនេះ

ជួយអ្នកដទៃរកឃើញមាតិកានេះ

Facebook Twitter LinkedIn