ការសិក្សាតាមជំនាញតាមស្តង់ដាបច្ចេកទេស
សេចក្តីជូនដំណឹង : យើងខ្ញុំ សូមជម្រាបជូនដំណឹងដល់សិក្ខាកាម ដែលបាននឹងកំពុងសិក្សាអនឡាញលើជំនាញឆុងកាហ្វេ និងគ្រលុកភេសជ្ជៈ ទាំងអស់មេត្តាជ្រាបថា៖
- សម្រាប់សិក្ខាកាម ដែលបានប្រឡងជាប់ផ្នែកទ្រឹស្តីតាមប្រព័ន្ធអនឡាញ នឹងទទួល “វិញ្ញាបនបត្របញ្ជាក់ចំណេះដឹងផ្នែកឆុងកាហ្វេ និងគ្រលុកភេសជ្ជៈ”
- សម្រាប់សិក្សាកាម ដែលមានបំណងចង់ទទួលបាន “វិញ្ញាបនបត្របញ្ជាក់សមត្ថភាពលើជំនាញឆុងកាហ្វេ និងគ្រលុកភេសជ្ជៈ”
១. ចាំបាច់ត្រូវឆ្លងកាត់ការសិក្សាបន្ថែមផ្នែកអនុវត្ត និងត្រូវឆ្លងកាត់ការប្រឡងផ្នែកអនុវត្តផ្ទាល់
២. ក្នុងករណីសិក្ខាកាម ដែលមានបទពិសោធន៍ និងមានជំនាញអនុវត្តរួចហើយ ចាំបាច់ត្រូវរៀបចំវីដេអូបង្ហាញជំនាញអនុវត្តរបស់ខ្លួនហើយផ្ងើមកកាន់ក្រុមការងារ ដើម្បីធ្វើការវាយតម្លៃ។ ក្នុងករណី អ្នកវាយតម្លៃពិនិត្យឃើញថាសិក្ខាកាមបានអនុវត្តត្រឹមត្រូវ និងប្រកបដោយភាពជំនាញ នោះសិក្ខាកាមអាចស្នើសុំការប្រឡងអនុវត្តផ្ទាល់តែម្តង
សម្គាល់ : ពាក់ព័ន្ធនឹងការសិក្សាផ្នែកអនុវត្ត និងការប្រឡងអនុវត្តជាក់ស្តែងផ្ទាល់ វិទ្យាស្ថានខូហ្វី តម្រូវឱ្យសិក្ខាកាមទាំងអស់ ធ្វើការបង់ថ្លៃក្នុងតម្លៃទាប ដូចខាងក្រោម៖
ក/. សិក្សាអនុវត្តជាក់ស្តែងបន្ថែមរយៈពេល ១០ ម៉ោង និងរួមទាំងការប្រឡងអនុវត្តផ្ទាល់នៅវិទ្យាស្ថាន តម្លៃ "១២០ $"
ខ/. សម្រាប់ការស្នើសុំតែការប្រឡងអនុវត្តផ្ទាល់នៅវិទ្យាស្ថាន តម្លៃ ៦០$ (លក្ខ័ណតម្រូវថតវីដេអូជូនវិទ្យាស្ថាន ដើម្បីវាយតម្លៃជាមុនសិន)
សូមអរគុណ!