ដុតនំ ជំនាន់ទី៧

ការសិក្សាតាមជំនាញតាមស្តង់ដាបច្ចេកទេស

ប្រភេទ ជំនួប + Live Stream
ចាប់ផ្តើមសិក្សា, 25-10-2024

ព័ត៌មានសិក្សា

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២០សប្តាហ៍ និងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ (រៀងរាល់ថ្ងៃសុក្រ)។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះ៖

សិក្សាដោយផ្ទាល់ ចំនួន២០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)

សិក្សាតាមអនឡាញ ចំនួន១០០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)

លក្ខខណ្ឌចូលរៀន៖

សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ៖ សិក្សាផ្ទាល់ 078 899 919 សិក្សាអនឡាញ 015 511 116 រៀងរាល់ម៉ោងធ្វើការ។

តម្រូវការ

  • មិនត្រូវការបទពិសោធន៍
  • តម្រូវការអ៊ីនធឺណែត