ការសិក្សាតាមជំនាញតាមស្តង់ដាបច្ចេកទេស
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធ អនឡាញ និងសិក្សាដោយផ្ទាល់ លើជំនាញដុតនំ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២០សប្ដាហ៍ និងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ (រៀងរាល់ថ្ងៃសុក្រ)។
បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះ៖
សិក្សាដោយផ្ទាល់ ចំនួន២០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)
សិក្សាតាមអនឡាញ ចំនួន១០០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)
លក្ខខណ្ឌចូលរៀន៖
សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍
ឬតាមរយៈតេឡេក្រាមលេខ៖
សិក្សាផ្ទាល់ 078 899 919 សិក្សាអនឡាញ 015 511 116 រៀងរាល់ម៉ោងធ្វើការ។