រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ចុះពិនិត្យ និងជំរុញការចុះបញ្ជិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ និងជំនាញលាយស្រា B-Hub Barista Training Centre។
ក្នុងឱកាសនោះដែរ ក្រសួងទេសចរណ៍បានផ្តល់នូវការគាំទ្រចំពោះមជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងបង្កើននូវចំណេះដឹង ជំនាញ និងឱកាសការងារលើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (ជំនាញឆុងកាហ្វេ)។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល B-Hub Barista Training Centre នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលលើជំនាញឆុងកាហ្វេកម្រិតមធ្យម (Intermediate) ចំនួន ០២វគ្គ ដែលក្នុងមួយវគ្គមានសិក្ខាកាមចំនួន ២០នាក់ សម្រាប់ដើមឆ្នាំ២០ runner៦ ខាងមុខ។











