សកម្មភាពថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន!
ខេត្តសៀមរាប: សកម្មភាពថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលេីអ្នកជំនាញទេសចរណ៍អាស៊ានដោយសិក្ខាកាមបានចូលរួមសិក្សាស្វែងយល់ និងពិភាក្សាជាក្រុមយ៉ាងសកម្ម អំពីប្រធានបទសំខាន់ៗ រួមមាន៖
• កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)
• កម្មវិធីសិក្សាទេសចរណ៍រួមអាស៊ាន (CATC)
• ក្របខណ្ឌគុណវុឌ្ឍិតំបន់ និងប្រព័ន្ធទទួលស្គាល់ជំនាញ
• គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (NTPB)
• គណៈកម្មាធិការផ្តល់វិញ្ញាបនបត្រអ្នកជំនាញទេសចរណ៍ (TPCB)
• ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន
• ការវាយតម្លៃការសិក្សាពីមុន (RPL)
• លេខាធិការដ្ឋានតំបន់សម្រាប់ MRA-TP
• និយមន័យនៃសមត្ថភាព




































